លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងអាស៊ាន - អូស្ត្រាលីកំពុងស្ថិតនៅសម័យអភិវឌ្ឍន៍ល្អប្រសើរបំផុតបន្ទាប់ពី​ការ​ពង្រឹង និងពង្រីកក្នុងរយៈពេល ៤៤ ឆ្នាំមក។ ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការ បង្កើនទំនុកទុកចិត្ត ខិតខំកសាងសណ្ដាប់ធ្នាប់តំបន់បើកទូលាយ តម្លាភាព គោរពច្បាប់អន្តរជាតិ និងផលប្រយោជន៍រួម។

leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - អូស្ត្រាលី (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាម និងអូស្ត្រាលីជាមួយសហភាពអឺរ៉ុប (EU) ក្នុងការដឹកនាំវេទិកាតំបន់អាស៊ាន (ARF) ស្ដីពីសន្តិសុខសមុទ្រដំណាក់កាល 2018-2020 តាមផែនការរបស់ ARF។ លោកបានចាត់ទុកថា នេះគឺជាការរួមចំណែកយ៉ាងសកម្មដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងកសាងទំនុកទុកចិត្តនៅក្នុងតំបន់។

ក្រៅកិច្ចប្រជុំជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា;  លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha; លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា; លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak; លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong។ ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាបានទទួលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការនៅអនុតំបន់ទន្លេមេគង្គបើកទូលាយលើកទី៦ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មិនា។

នារសៀលថ្ងៃទី១៨ មិនា (តាមម៉ោងអូស្ត្រាលី) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានត្រឡប់មកប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី និងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន - អូស្ត្រាលីតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ដ្រីអូស្ត្រាលី Malcom Turnbull៕

បកប្រែដោយ Thanh Cong