ក្នុងជំនួប លោកនាយករដ្ឋមន្ដ្រីទាំងពីរបានឯកភាពគ្នាក្នុងការដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាននានានៃប្រទេសទាំងពីរឲ្យផ្ដោតលើការអនុវត្ដផែនការសហប្រតិបត្ដិការរវាងវៀតណាមឡាវ ឆ្នាំ ២០១៨ ក្នុងនោះមានវិស័យកំពង់ផែ គមនាគមន៍ និងដឹកជញ្ជូនតភ្ជាប់រវាងប្រទេសទាំងពីរ បង្កើនតំលៃពាណិជ្ជកម្ម សហប្រតិបត្ដិការលើវិស័យថាមពល ហើយធ្វើឲ្យទំនាក់ទំនងមិត្ដភាពជាប្រពៃណី សាមគ្គីពិសេស និងកិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវឲ្យកាន់តែរីកចំរើន និងមានប្រសិទ្ធភាពជាក់ស្ដែង ព្រមទាំងផ្ដល់ផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរទៀតផង។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបនាយករដ្ឋមន្ដ្រីឡាវលោក Thongloun Sisoulith (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានស្នើឲ្យភាគីឡាវបន្ដបង្កលក្ខណៈងាយស្រួលដល់សហគមន៍អាណិកជនវៀតណាមនៅប្រទេសឡាវ ហើយបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតសមាគមអាណិកជនវៀតណាមនៅខេត្ដមួយចំនួននៃប្រទេសឡាវផងដែរ។

លោកនាយករដ្ឋមន្ដ្រី Thongloun Sisoulith បញ្ជាក់ថា នឹងបញ្ជាឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់ប្រទេសឡាវឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្ដផែនការសហប្រតិបត្ដិការរវាងឡាវ - វៀតណាមនាឆ្នាំ ២០១៨ ឲ្យបានឆាប់រហ័ស ហើយបញ្ជាក់នឹងចូលរួមកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្ដិការនៅអនុតំបន់ទន្លេមេគ្គងបើកទូលាយលើកទី ៦ និងកិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្ដិការនៅតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា- ឡាវ -វៀតណាម លើកទី ១០ ដែលនឹងរៀបចំនៅទីក្រុងហាណូយ ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៨ ៕

បកប្រែដោយ Thanh Cong