នៅឱកាសនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​សម្ដែងនូវបំណងចង់ឲ្យរដ្ឋ New South Wales បន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការជាមួយតំបន់មូលដ្ឋានវៀតណាម រួមចំណែកជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងអូស្ត្រាលីឲ្យស៊ីជម្រៅ  នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Gladys Berejiklian វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយរដ្ឋ New South Wales និយាយរួម និងទីក្រុងស៊ីដនីនិយាយដោយឡែក។ លោកស្រីសង្កត់ធ្ងន់ថា ជាមួយការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត អូស្ត្រាលីនិងវៀតណាមនឹងមានឱកាសថែមទៀតក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ទេសាភិបាលរដ្ឋ លោក David Hurley បានសម្ដែងនូវក្តីសប្បាយរីករាយចំពោះនិស្សិតវៀតណាមជាច្រើនដែលមានការចាប់អារម្មណ៍ដល់សាកលវិទ្យាល័យនៅរដ្ឋ New South Wales។ ប្រទេសអូស្ត្រាលីបាននិងកំពុងបញ្ជូននិសិ្សតទៅសិក្សានៅវៀតណាមតាមផែនការ Colombo ថ្មី។ លោក David Hurley បានបញ្ជាក់ថា នឹងលើកទឹកចិត្តនិស្សិតអូស្ត្រាលីឲ្យរៀនភាសាវៀតណាមទៀត។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានថ្លែងអំណរគុណ និងមានបំណងថាអាជ្ញាធររដ្ឋ New South Wales បន្តបង្កលក្ខណៈងាយស្រួលឲ្យអាណិកជនវៀតណាមនៅរដ្ឋនេះ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួបលោកស្រី Marie Bashir អតីតអគ្គទេសាភិបាលរដ្ឋ New South Wales (រូបថត៖​ vnanet.vn)

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានទទួលជួបលោកស្រី Marie Bashir អតីតអគ្គទេសាភិបាលរដ្ឋ New South Wales។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានបំណង់ថា លោកស្រី Marie Bashir បន្តរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ New South Wales  និងវៀតណាម។ លោកស្រី Marie Bashir បានបញ្ជាក់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកក្នុងការពង្រីកទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងអូស្ត្រាលី។

នារសៀលថ្ងៃទី១៦ មិនា លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយសម្ព័ន្ធក្រុមហ៊ុន និងវិនិយោគិនមួយចំនួនរបស់វៀតណាមនិងអូស្ត្រាលីផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចូលរួមវេទិកាសហគ្រាសវៀតណាម-អូស្ត្រាលី (រូបថត៖​ vnanet.vn)

នារសៀលថ្ងៃដដែល វេទិកាសហគ្រាសវៀតណាម-អូស្ត្រាលីបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមរបស់លោក James McGrath រដ្ឋមន្រ្តី ជំនួយការនាយករដ្ឋមន្រ្តីអូស្រ្តាលី និងសហគ្រាស វិនិយោគិនជាច្រើននៃប្រទេសទាំងពីរ។

នៅវេទិការនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញជាសាក្សីការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការ និងធ្វើអាជីវកម្មចំនួន១៨ ច្បាប់រវាងសហគ្រាស និងស្ថាប័ននៃប្រទេសទាំងពីរ។

នាថ្ងៃទី១៦ មិនា លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោក James McGrath បានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបើកជើងហោះហើរត្រង់ពីទីក្រុងហូជីមិញទៅទីក្រុង Brisbane៕

បកប្រែដោយ Thuy Anh