leftcenterrightdel
ពិធីបុណ្យរំលឹកទិវាអន្តរជាតិប្រើភាសាបារាំង 

មានប្រសាសន៍នៅពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc ឲ្យដឹងថា នៅពេលកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍរបស់ក្រុមប្រទេសនិយាយភាសាបារាំង និងផ្សព្វផ្សាយភាសាបារាំងនៅតំបន់។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងក្រុមប្រទេសនិយាយភាសាបារាំងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ha Kim Ngoc សង្កត់ធ្ងន់ថា វៀតណាមកំពុង នឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រទេសនិយាយភាសាបារាំងដើម្បីសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍និរន្តរភាពនៅលើពិភពលោក ត្រៀមជាស្រេចធ្វើជាស្ពានក្នុងការអភិវឌ្ឍភាសាបារាំងនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក៕

បកប្រែដោយ Thuy Anh