leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបសវនាការជាមួយអគ្គទេសាភិបាលអូស្ដ្រាលីលោក Peter Cosgrove (រូបថត៖ vnanet.vn)

នៅក្នុងជំនួប ភាគីទាំងពីរបានស្វាគមន៍ចំពោះសារៈសំខាន់នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ព្រមទាំងបញ្ជាក់ថា នេះជាការរីកចំរើនដ៏ល្អប្រសើរក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរដែលបង្កើតនូវឱកាសនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន។

ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់អំពីបញ្ហាមួយចំនួនក្នុងតំបន់ និងអន្ដរជាតិដែលកំពុងមានចំណាប់អារម្មណ៍។  លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលរវាងអាស៊ាន និងអូស្ដ្រាលី ដោយអូស្ដ្រាលីជាប្រទេសម្ចាស់ផ្ទះនៅទីក្រុង Sydney។ លោកអគ្គទេសាភិបាលរំលឹកឡើងវិញនូវគោលជំហរ និងការគាំទ្ររបស់អូស្ដ្រាលីក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្ដិវិធី ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។

គួររំលឹកថា ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអូស្ដ្រាលីលោក Scott Ryan និងប្រធានសភាអូស្ដ្រាលីលោក Tony Smith៕

បកប្រែដោយ Pham Diep