នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានសំដែងនូវការពេញចិត្ដចំពោះការរីកចំរើនយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពជាក់ស្ដែងក្នុងទំនាក់ទំនងរវាងវៀតណាម និងអូស្ដ្រាលី ក្រោយរយៈពេល ៤៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ក៏ដូចជាជំរុញការជួបប្រាស័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរថែម​ទៀត។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ដ្រី Malcolm Turnbull (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ដ្រីទាំងពីរបានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងលើវិស័យយោធាសន្ដិសុខ ការទុកចិត្ដគ្នា តាមរយៈការលើកកម្ពស់សមត្ថភាព ការបណ្ដុះបណ្ដាលភាសាអង់គ្លេស ការហ្វឹកហ្វឺនរួមការចែករំលែកព័ត៌មានរវាងអង្គភាពនានា ជាពិសេសគឺការសហការរវាងបណ្តាកំលាំងយោធានិងកងទ័ពជើងទឹក។ លោកនាយករដ្ឋមន្ដ្រី Malcolm Turnbull បញ្ជាក់ថា អូស្ដ្រាលីនឹងពង្រីកការបណ្ដុះបណ្ដាល និងជួយឧបត្ថម្ភវៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺផ្ដល់ឧបករណ៍និងភស្ដុភាសម្រាប់កងកម្លាំងរក្សាសន្ដិភាពនៅស៊ូដង់ខាងត្បូង។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់  ដើម្បីធានានូវសន្ដិសុខនៃប្រទេសនិមួយៗ ក៏ដូចជាការរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ព្រមទាំងបន្ដបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ចអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្ដ្រី Malcolm Turnbull បញ្ជាក់ថា អូស្ដ្រាលីតែងតែស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញកសិផល ជលផល និងផ្លែឈើរបស់វៀតណាមចូលមកទីផ្សារអូស្ដ្រាលី។ ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលអូស្ដ្រាលីលើកទឹកចិត្ដសហគ្រាសចូលមកវិនិយោគិននៅ វៀតណាម​លើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ សេដ្ឋកិច្ច បញ្ញា វិទ្យាសាស្ដ្រ-បច្ចេកវិទ្យា ផ្ទេរបច្ចេកវិទ្យា-បច្ចេកទេស​ជឿនលឿនសម្រាប់វៀតណាម។

ទន្ទឹមនឹងនោះ  ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីបញ្ហាអន្ដរជាតិ និងតំបន់។ ភាគីទាំងពីរបានឯកភាពគ្នាអំពីសារសំខាន់ក្នុងការរក្សា សន្ដិភាព ស្ថិរភាព សន្ដិសុខ និងស្ថិរភាពសេរីភាពនៃការធ្វើនាវាចរ និងអាកាសចរណ៍នៅសមុទ្រខាងកើតក៏ដូចជាការដោះស្រាយជម្លោះលើសមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ព្រមទាំងគាំទ្រកាសម្រេចក្រមប្រតិបត្ដិការនៅសមុទ្រខាងកើត COC ឲ្យបានឆាប់។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ដ្រី Malcolm Turnbull អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្ដិការ (រូបថត៖ vnanet.vn)

បញ្ចប់កិច្ចពិភាក្សា លោកនាយរដ្ឋមន្ដ្រីទាំងពីររូបបានចុះហត្ថលេខាលើសេចក្ដីថ្លែងការរួមស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្ររវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលអូស្ដ្រាលី និងអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា​លើ​​ឯកសារសហប្រតិបត្ដិការចំនួន ៤៕

បកប្រែដោយ Thanh Cong