បន្ទាប់ពីមកដល់រដ្ឋធានី Canberra  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យជួរមុខចំនួន១០ នៅលើពិភពលោក។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីលោក Gareth Evans បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយបើកចំហរ ការជម្រុញពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចដោយគោរពច្បាប់របស់វៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងតំណាងនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (រូបថត៖​ vnanet.vn)

លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះជំនួយ កិច្ចសហប្រតិបត្តិការដែលអូស្ត្រាលីផ្ដល់សម្រាប់វៀតណាម។ ភាគីទាំងពីរបានសហការនៅវេទិកាពហុភាគី និងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនៅតំបន់ជាច្រើន ហើយពេលថ្មីៗនេះគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ប្រទេសទាំងពីរក៏ចែករំលែកយោបល់ក្នុងការរក្សាសន្តិភាព ធានាសន្តិសុខក្នុងតំបន់ ដែលក្នុងនោះមានទាំងសមុទ្រខាងកើតផងដែរ។

ចំពោះបរិស្ថានវិនិយោគ និងធ្វើអាជីវកម្មនៅ​វៀតណាម លោកនាយករដ្ឋមន្រ្តីវៀតណាមបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកែលំអឥតឈបឈរ និងទទួលការវាយតំលៃល្អពីអង្គការមានកិត្យានុភាពទាំងឡាយដូចជា WB និងវេទិកាសេដ្ឋកិច្ចពិភពលោក។

ចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តីមានបំណងចង់សាកលវិទ្យាល័យជាតិអូស្ត្រាលីបន្តចងសម្ព័ន្ធជាមួយបណ្ដាមូលដ្ឋានអប់រំ​ និង​បណ្ដុះបណ្ដាលរបស់វៀតណាមក្នុងការចែករំលែកបទពិសោធន៍ កិច្ចសហប្រតិបត្តិការ លើវិស័យស្រាវជ្រាវវិទ្យាសាស្រ្ត និងផ្លាស់ប្ដូរនិស្សិត។

បន្ទាប់ជួបសំណេះសំណាលជាមួយគ្រូបង្រៀន និងនិស្សិតនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានកិច្ចប្រជុំតុមូលជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យនេះ។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា និស្សិតដែលបាន​បណ្ដុះបណ្ដាលនៅអូស្ត្រាលីមានគុណភាពល្អ។ វិស័យអប់រំ និងបណ្ដុះបណ្ដាលគឺជាប្រៀបខ្លាំងដែលប្រទេសទាំងពីរគប្បីជម្រុញឲ្យបានខ្លាំងក្លាខណៈពេលដែលជម្រុញទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្រ្ត។

នារសៀល ថ្ងៃដដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ រួម​ជា​មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជាប់​សំណេះ​សំណាល​ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី និងតំណាងសហគមជនជាតិវៀតណាមនៅអូស្ត្រាលី៕

បកប្រែដោយ Thanh Cong