leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan  ប្រធានរដ្ឋសភាថ្លែង​មតិ​ក្នុង​ជំ​នួប​ (រូប​ថត៖​vov.vn)

ថ្លែងមតិក្នុងជំនួប លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធផលទាំងឡាយដែលសមាគមសម្រេចបានក្នុងរយៈពេល១២ឆ្នាំកសាង និងអភិវឌ្ឍន៍។ សហគមសហគ្រាសធុនតូចនិងមធ្យម បានក្លាយជាកំលាំងចលករដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារដល់ប្រជាពលរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan បញ្ជាក់​ថា រដ្ឋ​សភា​នឹង​បន្ត​សន្ទនា​ជា​មួយ​សហគ្រាស​​
(រូប​ថត៖​vov.vn) 

លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋអំពីសេដ្ឋកិច្ចឯកជនបានជួយសម្រួលអោយសហគ្រាសធុនតូច និងមធ្យមវៀតណាមមានបរិស្ថានធ្វើអាជីវកម្មល្អប្រសើរ បង្កើនប្រសិទ្ធិភាពក្នុងការវិនិយោគ និងមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan  ប្រធានរដ្ឋសភាថត​រូប​ជា​មួយ​​អ្នក​តំ​ណាង​ទាំង​ឡាយ​​
(រូប​ថត៖​vnanet.vn)

លោកស្រីប្រធានរដ្ឋសភាសង្ឃឹមថា សមាគមត្រូវបន្តលើកកំពស់សមត្ថភាព ប្រជាប្រិយភាព និងចូលរួមក្នុងការកសាងនិងប្រកាសផ្សាយឯកសារច្បាប់ដែលទាក់ទងនឹងសកម្មភាពរបស់សហគ្រាស៕

បកប្រែដោយ Duy Hoan