leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញត្រួតពល (រូបថត៖ vnanet.vn)

ភាគីទាំងពីរសំដែងការពេញចិត្ដនឹងការរីកចំរើនដ៏ល្អប្រសើរក្នុងទំនាក់ទំនងមិត្ដភាព និងជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាមនិងនូវែលសេឡង់ ជាពិសេសគឺវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្ដល់ជំនួយអភិវឌ្ឍន៍ អប់រំ និងបណ្ដុះបណ្ដាល ពលកម្ម និងការជួបប្រាស្រ័យរវាងប្រជាជន ទន្ទឹមនឹងនោះ ភាគីទាំងពីរកំពុងឆ្ពោះទៅរកខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០០៩ -២០១៩) និងខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៥- ២០២០)។ ភាគីទាំងពីរបានឯកភាពគ្នា និងដាក់ទិសដៅជំរុញកិច្ចសហប្រតិបត្ដិការលើរាល់វិស័យនាពេលខាងមុខនេះ។

leftcenterrightdel
លោកស្រីនាយករដ្ឋមន្ដ្រី Jacinda Ardern ទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងលោកជំទាវ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាបន្ដរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ បង្កើនការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន ជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្ដល់ជំនួយ អប់រំនិងបណ្ដុះបណ្ដាល ពលកម្ម។ ទន្ទឹមនឹងនោះជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យឧស្សាហកម្មការពារជាតិ និងសហការគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ភេរវកម្ម ជួញដូរគ្រឿងញៀនៗល។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីនូវែលសេឡង់លោកស្រី Jacinda Ardern (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ថ្លែងអំណរគុណចំពោះនូវែលសេឡង់ដែលបានជួយគាំទ្រវៀតណាមរៀបចំសន្និសីទ APEC ២០១៧ ប្រកបដោយជោគជ័យ និងគាំទ្រវៀតណាមក្លាយទៅជាសមាជិកមិនអចិន្ដ្រៃយ៍នៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិអាណត្តិ ២០២០ -២០២១។ លោកស្រីនាយករដ្ឋមន្ដ្រីនូវែលសេឡង់បញ្ជាក់នឹងគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម នៅពេលដែលវៀតណាមជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២០ (អាស៊ាន)។

បញ្ចាប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្ដ្រី  Nguyen Xuan Phuc និងលោកស្រីនាយករដ្ឋមន្ដ្រី Jacinda Ardern អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្ដិការរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong