leftcenterrightdel
ទិដ្ឋភាពកិច្ចជំនួប (រូបថត៖ dangcongsan.vn)

ដំណើរទស្សនកិច្ចនេះ របស់សាកលវិទ្យាល័យ Vassar គឺសំដៅស្វែងយល់អំពីស្ថានភាពប្រវត្តិសាស្រ្ត ទឹកដី មនុស្ស ការធ្វើ​សមាហរណកម្មរបស់វៀតណាម។ ទន្ទឹមនឹងនោះ គណៈប្រតិភូសាកលវិទ្យាល័យ Vassar ក៏មានបំណងផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការជាមួយសមាគមវៀតណាម - អាមេរិក និងសហព័ន្ធសមាគមមិត្តភាពវៀតណាម សំដៅរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ចំណងមិត្តភាពវៀតណាម - អាមេរិក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូសាកលវិទ្យាល័យ Vassar នឹងជួបធ្វើការជាមួយក្រសួងការបរទេស​វៀតណាម វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមជ្ឈិម និងសមាគមអ្នកនិពន្ធវៀតណាម៕

បកប្រែដោយ Thuy Anh