leftcenterrightdel
លោក Nguyen Van Binh ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិមបានទទួលជួបលោក Leonid Kalashnikov  ប្រធានគណៈកម្មការទទួលបន្ទុកធ្លុង SNG និងតភ្ជាប់អាស៊ី - អឺរ៉ុប (រូបថត៖ daidoanket.vn)

លោក Nguyen Van Binh បញ្ជាក់ថា បក្ស រដ្ឋវៀតណាមតែងតែពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី និងដៃគូយុទ្ធសាដ៏ស្ដ្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស៊ី ព្រមទាំងវាយតំលៃខ្ពស់ចំពោះការរីកចំរើនយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំកន្លងមក។

លោក Leonid Kalashnikov បញ្ជាក់ថា បក្សកុម្មុយនិស្ដសហព័ន្ធរុស្ស៊ីយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងទំនាក់ទំនងមិត្ដភាពជាប្រពៃណីជាមួយបក្សកុម្មុយនិស្ដវៀតណាម ព្រមទាំងមានបំណងដើរតួនាទីសកម្មក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរលើវិស័យ វិនិយោគ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ និងទេសចរណ៍ជាដើម។

គួររំលឹកថា កាលពីថ្ងៃទី ១២ មីនា នៅទីស្នាក់ការគណៈទាក់ទងបរទេសមជ្ឈិមបក្ស លោក Hoang Binh Quan ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សបានជួបពិភាក្សាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្ដរុស្ស៊ី៕

បកប្រែដោយ Pham Diep