leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ទទួលជួបលោក Leonid Ivanovich Kalashnikov (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមតែងតែដឹងគុណចំពោះជំនួយរបស់សហភាពសូវៀត។ ភាគីទាំងពីរគប្បីខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលថែមទៀតដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចទ្វេភាគី។

លេខាមជ្ឈិមបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីបញ្ជាក់ថា លោកនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីពង្រីកទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពង្រីកលទ្ធផលដែលសម្រេចបានបើកទូលាយកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Thuy Anh