leftcenterrightdel
លោក​នា​យក​រដ្ឋ​មន្ត្រី​ Nguyen Xuan Phuc និង​ភរិ​យា​នៅ​អាកាសយានដ្ឋាន Auckland
(រូប​ថត៖vnanet.vn)

នារសៀវថ្ងៃទី១២ នេះដែរ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយអភិបាលទីក្រុង Auckland លោក Phil Goff។ លោក Phil Goff បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលហ្សេឡង់។ លោក Phil Goff បានអោយដឹងថា ទំនាក់ទំនងរវាងវៀតណាម និងនូវែលហ្សេឡង់ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសគឺទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ហើយ Auckland ជាទីក្រុងមួយដែលទាក់ទាញនិស្សិតនិងប្រជាជនវៀតណាមជាច្រើននាក់មករស់នៅ សិក្សា និងធ្វើការ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យ Auckland បន្តជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យ អប់រំ វិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាលធនធានមនុស្ស រៀបចំដែនដីនគរូបនីយកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសិកម្មមានបច្ចេកវិទ្យាខ្ពស់ ថាមពលពណ៌បៃតង។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអញ្ជើញមកទស្សនា
នៅមហាវិទ្យាល័យបច្ចេកវិទ្យា Auckland (រូប​ថត៖vnanet.vn)

នៅថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានអញ្ជើញមកទស្សនានៅមហាវិទ្យាល័យបច្ចេកវិទ្យា Auckland (AUT) ជាមហាវិទ្យាល័យមួយដ៏ល្បីឈ្មោះលើពិភពលោក៕

បក​ប្រែ​ដោយ​​ Duy Hoan