leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងប្រតិភូចូលរួមពិធី

អញ្ជើញចូលរួមមានលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan លោកឧត្ដមសេនីយ៍ឯក To Lam រដ្ឋមន្ដ្រីក្រសួងនគរបាលអញ្ជើញជាអធីបតីក្នុងពិធី រួមទាំងថ្នាក់ដឹកនាំស្ថាប័ន និងមូលដ្ឋាននានាផងដែរ។ 

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធី

ថ្លែងមតិក្នុងពិធី លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan វាយតំលៃថា នេះគឺជាពាក្យទូន្មានដ៏មានតំលៃសម្រាប់កងកម្លាំងនគរបាល និងជាបទដ្ឋានសីលធម៌ របៀបរស់នៅដែលកម្មាភិបាល យុទ្ធជននគបាលម្នាក់ៗទទួលតួនាទីណាក្តីក៏ត្រូវតែខិតខំប្រឹងប្រែង លត់ដំ តស៊ូអនុវត្ដឲ្យបានល្អ។ លោកស្រី Nguyen Thi Kim Ngan បន្ដថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ពាក្យទូន្មានចំនួន ៦ របស់លោកអំហ៊ូត្រូវបានបក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធដឹកនាំ អនុវត្ដយ៉ាងត្រឹមត្រូវក្រោមគ្រប់រូបភាព វិធានការ ខ្លឹមសារដ៏សម្បូរបែប និងជាក់ស្ដែង។ ក្រោមការដឹកនាំរបស់បក្ស និងលោកអ៊ំហូ ជាទីស្រឡាញ់ កម្មាភិបាល និងយុទ្ធជននគរបាលនៅគ្រប់ជំនាន់តែងតែខិតខំប្រឹងប្រែង និងលត់ដំដោយឥតឈប់ឈរ។

លោកស្រី Nguyen Thi Kim Ngan សំដែងនូវគោលបំណងថា ក្នុងពេលខាងមុខ កងកម្លាំងនគរបាលប្រជាជនគួរតែពង្រីកប្រពៃណីដ៏អង់អាចក្លាហាន និងសមិទ្ធិផលដែលសម្រេចបាន ពុះពារជំនះរាល់ឧបសគ្គ បន្ដឃោសនា អប់រំអំពីខ្លឹមសារដ៏មានតំលៃ និងអត្ថន័យប្រវត្ដិសាស្ដ្ររបស់ពាក្យទូន្មានចំនួន ៦ របស់លោកអ៊ំហូសម្រាប់កងកម្លាំងនគរបាល។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក To Lam ថ្លែងមតិក្នុងពិធី

លោកឧត្ដមសេនីយ៍ឯក To Lam បញ្ជាក់ថា ពាក្យទូន្មានចំនួន ៦ របស់លោកអ៊ំហូបានបង្ហាញពីរូបភាពដ៏សាមញ្ញរបស់កម្មាភិបាលយុទ្ធជននគរបាលដែលមានឧត្តមគតិដ៏ភ្លឺថ្លា មានគោលជំហរដ៏រឹងមាំ មានឆន្ទៈបដិវត្ដន៍ ស្មោះត្រង់ជាមួយបក្ស មាតុភូមិ ប្រជាជន បុព្វហេតុបដិវត្ដន៍ ត្រៀមប្រយុទ្ធជាស្រេច និងបូជាជីវិត ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងប្រតិភូអញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធតំបន់រំលឹកអនុស្សាវរីយ៍

ក្នុងឱកាសនេះដែរ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកសម្ពោធ និងដាំដើមឈើក្នុងបរិវេណតំបន់រំលឹកអនុស្សាវរីយ៍នៃពាក្យទូន្មានចំនួន ៦ សម្រាប់កងកម្លាំងនគរបាលនៅឃុំ Nha Nam ស្រុក Tan Yen ខេត្ដ Bac Giang៕

បកប្រែដោយ Pham Diep