leftcenterrightdel
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc  

នេះជាដំណើរទស្សនកិច្ចនៅនូវែលសេឡង់លើកដំបូងរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រព្រឹត្តទៅក្នុងបរិបទដែលនូវែលសេឡង់មានបំណង បង្កើនថែមទៀតទំនាក់ទំនងជាមួយវៀតណាម បង្ហាញគោលនយោបាយគោរពតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ជាពិសេស តាមរយៈវៀតណាមដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនូវែលសេឡង់-អាស៊ានផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅនូវែលសេឡង់មក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull និងចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អូស្ត្រាលី ក្នុងអំឡុងពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ មិនា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលើកនេះ ប្រទេសទាំងពីរនឹងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីចំទៅឱកាសអបអរសាទរខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

តាម vovworld.vn