នៅជំនួប លោកប្រធានរដ្ឋ Tran Dai Quang បានសំដែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងកូរ៉េខាងត្បូងកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅក្នុងរយៈពេល២៥ ឆ្នាំកន្លងមក ជាពិសេសក្រោយពីប្រទេស​ទាំងពីរដំឡើងកំរិតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រនាឆ្នាំ ២០០៩។

leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ វៀតណាម Tran Dai Quang បានទទួលជួបលោកស្រី Kang Kyung Wha រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

អំពីទំនាក់ទំនងទ្វេភាគី លោកប្រធានរដ្ឋ Tran Dai Quang ស្នើឲ្យប្រទេសទាំងពីរគួរតែបង្កើនការជួយឧបត្ថម្ភគ្នា និងលើកកម្ពស់សក្ដានុពល​នៃកិច្ចសហប្រតិបត្ដិការ។ លោកប្រធានរដ្ឋ Tran Dai Quang​ មានបំណងចង់កូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមអំពីបច្ចេកវិទ្យា អនុវត្ដឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយនិរន្តភាព លើកកម្ពស់លទ្ធភាពប្រកួតប្រជែង និងបង្កលក្ខណៈងាយស្រួលសម្រាប់កសិផល រុក្ខផល និងជលផលរបស់វៀតណាមនាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូង ព្រមទាំងជំរុញកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្ម​ និងបន្តផ្តល់ជំនួយ ODA ឲ្យប្រទេសវៀតណាមដោយមានអត្រាការប្រាក់អនុគ្រោះ។ លោកប្រធានរដ្ឋក៏មានបំណងដែរថាភាគីទាំងពីរពង្រីក និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរវប្បធម៌ និងកីឡា  ហើយបង្កលក្ខណៈងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងពលកម្ម ធានាសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់សម្រាប់ប្រជាពលរដ្ឋរបស់គ្នាទៅវិញទៅមក ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងរបស់ប្រទេសទាំងពីរ៕

គួររំលឹកថា នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានទទួលជួបលោកស្រី Kang Kyung Wha រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងត្បូង៕

បកប្រែដោយ Thanh Cong