leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Kang Kyung Wha រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

នៅជំនួប ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សំដៅបង្កើនការយោគយល់គ្នា និងពង្រឹងការជឿទុកចិត្តគ្នាខាងនយោបាយ ក៏ដូចជាបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យនានា និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងក្រសួងការបរទេសទាំងពីរ ក្នុងនោះបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សារវាងលោក Pham Binh Minh ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Kang Kyung Wha រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោក Pham Binh Minh មានបំណងថា ប្រទេសទាំង ២ វៀតណាម និងកូរ៉េខាងត្បូងគួរតែចែករំលែកបទពិសោធន៍ សំដៅបង្កើនកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មសេរី តភ្ជាប់តំបន់ រក្សាសន្ដិភាព ស្ថិរភាពនៅតំបន់ និងលើពិភពលោក។

អំពីបញ្ហាអន្ដរជាតិ និងតំបន់ ភាគីទាំងពីរឯកភាពគ្នាបន្ដសហការយ៉ាងជិតស្និទ្ធ និងសហប្រតិបត្ដិការប្រកបដោយប្រសិទ្ធភាពលើយន្ដការពហុភាគីនៅអង្គការសហប្រជាជាតិ, អាស៊ាន, APEC,ASEM, មេគង្គ-កូរ៉េខាងត្បូង។

លោកស្រី Kang Kyung Wha រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្ដរជាតិ ដែលវៀតណាមសម្រេចបានក្នុងពេលកន្លងមក ជាពិសេសគឺការរៀបចំឆ្នាំ APEC ២០១៧ ដោយជោគជ័យ។ ព្រមទាំងលោកស្រីបញ្ជាក់ថា កូរ៉េខាងត្បូងចាត់ទុកថា វៀតណាមជាដៃគូស្នូល និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្ដិការជាមួយវៀតណាមថែមទៀត។ ទន្ទឹមនឹងនោះក្រសួងការបរទេសកូរ៉េខាងត្បូងនឹងបន្ដសហការយ៉ាងជិតស្និទ្ធជាមួយ​វៀតណាម ក្នុងការអនុវត្ដការព្រមព្រៀងជាន់ខ្ពស់ប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឲ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រកូរ៉េខាងត្បូង - វៀតណាមកាន់តែរីកចំរើន៕

បកប្រែដោយ Pham Diep