leftcenterrightdel
លោកស្រីប្រធានរដ្ឋសភា វៀតណាម Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភា មីយ៉ាន់ម៉ា លោក Aye Thar Aung

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអបអរសាទរចំពោះសមិទ្ធផលដែលមីយ៉ាន់ម៉ាសម្រេចបាន និងសម្ដែងនូវក្តីរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Aye Thar Aung បានសម្ដែងនូវការចាប់អារម្មណ៍របស់ខ្លួនចំពោះសមិទ្ធផលរបស់វៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់វៀតណាមនាបច្ចុប្បន្ន។ លោកអនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ាមានបំណងចង់ផ្លាស់ប្តូរ បទពិសោធជាមួយវៀតណាមលើវិស័យនយោបាយ សេដ្ឋកិច្ច ការទូត នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

leftcenterrightdel
លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Aye Thar Aung ថតរូបទុកជាអនុស្សាវរីយ៍ជាមួយ​តំណាង​ទាំង​ឡាយ

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា វៀតណាម និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មក និងសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តជម្រុញទំនាក់ទំនង បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងថ្នាក់មូលដ្ឋាននានា។ រដ្ឋសភានៃប្រទេសទាំងពីរគប្បីសហការយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តឲ្យបានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលបានចុះហត្ថលេខា នៅខែកក្កដា ឆ្នាំ ២០១៣ រួមចំណែកជម្រុញទំនាក់ទំនង “ភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ” រវាងភាគីទាំងពីរ។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ស្នើឲ្យបង្កើតយ៉ាងឆប់ៗនូវយន្តការចរចានគោលយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងប្រទេសទាំងពីរ៕

បកប្រដោយ Thuy Anh