លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam និងលេខាគណៈកម្មាធិការបក្សខេត្ត Ninh Binh លោកស្រី Nguyen Thi Thanh បានវាយស្គរ និងវាយគងបើកពិធីបុណ្យវត្ត Bai Dinh។ គណៈប្រតិភូព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាច្រើនកុះករបាន​អុជធូបបួងសួង សូមអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានសុខដុមរម្យនា និងអាកាសធាតុអំណោយផល។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី  Vu Duc Dam វាយស្គរបើកពិធីបុណ្យ (រូបថត៖ vnanet.vn)

វត្ត Bai Dinh ត្រូវបានកសាងឡើងពីរាប់ពាន់ឆ្នាំមកហើយ។ ស្ថិតនៅគុហាភ្នំ Bai Dinh វត្ត Bai Dinh ជាវត្តអារាមមួយដែលមានឈ្មោះល្បីល្បាញរបស់ខេត្ត Ninh Binh។ វត្ត Bai Dinh ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាជាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

leftcenterrightdel
ពិធីដង្ហែស្នែងឡើងវត្ត Bai Dinh (រូបថត៖ vnanet.vn)

ពិធីបុណ្យវត្ត​ Bai Dinh ត្រូវបានប្រព្រឹត្តទៅយ៉ាងអធិកអធមដែលមានពិធីបុណ្យជាច្រើនដូចជា៖ អុជធូបបួងសួងសូមអោយប្រទេសជាតិមានសុខសន្តិភាព រំលឹកគុណូបការៈព្រះ Nguyen Minh Khong និងសែនថ្វាយទេព Cao son ជាដើម។ ពីធី​បុណ្យ​វត្ត Bai Dinh បានអូសបន្លាយដល់ដំណាច់ ខែ មិនា តាមចន្ទគតិ៕
 

បកប្រែដោយ Duy Hoan