leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញមកអុជធូបនៅស្តូបអធិរាជ Quang Trung 

លោក Vo Nguyen Phong ប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Dong Da  បានរំលឹកឡើងវិញនូវការទទួលជ័យជម្នះរបស់វីរបុរសព្រះមហាក្សត្រ Quang Trung  ដែលមានព្រះនាមថា Nguyen Hue បានវាយកំទេចកងទ័ពចំនួន ២០,០០០ នាក់ ក្នុងរាជកាលឆីង (ប្រទេសចិន) (Qing Dynasty)  និងរំដោះព្រះបរមរាជវាំង  Thang Long  ដើម្បីដណ្តើមយកឯករាជ្យជាតិ និងសេរីភាពជូនប្រជាជាតិ។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម និងតំណាងបានអញ្ជើញចូលរួមពិធីរំលឹក ខួបអនុស្សាវរីយ៍
leftcenterrightdel
ការសំដែងលោតម៉ុងសាយដើម្បីអបអរសាទរពិធីបុណ្យ
leftcenterrightdel
ការសំដែងទូងស្គរដើម្បីស្វាគមន៍ពិធីបុណ្យ
leftcenterrightdel
ថ្នាក់ដឹកនាំ បក្ស រដ្ឋ បានអញ្ជើញអុជធូបនៅស្តូបព្រះមហាក្សត្រ Quang Trung  ដែលមានព្រះនាមថា Nguyen Hue

ជ័យជម្នះ Ngoc Hoi - Dong Da បានបញ្ជាក់ពីប្រពៃណី ស្នេហាជាតិ ឯករាជ្យភាព សេរីភាព របស់ប្រជាជនវៀតណាម ហើយក៏ឆ្លុះបញ្ចាំងពីស្មារតីរួមសាមគ្គី ភាពអង់អាចក្លាហាន និងឆន្ទៈដ៏មុតមាំក្នុងបុព្វហេតុកសាង  រក្សាប្រទេសជាតិរបស់ប្រជាជាតិវៀត​ណាមផងដែរ៕

បកប្រែដោយ Van Hoa