ក្នុងអង្គប្រជុំនេះ ប្រទេសស្វ៊ីសបានសម្រេចចិត្តតែងតាំងជ្រើសរើសវៀតណាមជាប្រទេសទទួលបន្ទុកជាប្រធាន GAF ក្នុងអាណត្តិ ឆ្នាំ២០១៨។

leftcenterrightdel
លោក Pham Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វ៊ីស (រូបថត៖vietnamplus.vn)

លោក Pham Hai Bang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសស្វ៊ីស បានថ្លែងអំណរគុណចំពោះសមាជិកក្នុង GAF បានផ្តល់ទំនុកចិត្តលើវៀតណាម ហើយ លោកក៏បញ្ជាក់ថា វៀតណាមនឹងរួមចំណែកអស់ពិសមត្ថភាពក្នុងការអភិវឌ្ឍរបស់ GAF និងធ្វើជាស្ពានតភ្ជាប់រវាងប្រទេសជាសមាជិកក្នុងអង្គការអន្តរជាតិភាសាបារាំង (OIF) ឲ្យបានល្អប្រសើរ និងសហការគ្នាដើម្បីអនុវត្តសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃសប្តាហ៍ភាសាបារាំងនៅប្រទេសស្វ៊ីសក្នុងខែមិនាខាងមុខ។

សូមបញ្ជាក់ដែរថា ក្រុមឯកអគ្គរដ្ឋទូតភាសាបារាំងប្រចាំនៅស្វ៊ីស បានប្រមូលផ្តុំស្ថានទូតប្រចាំនៅរដ្ឋធានី Bern ចំនួន ៦០ រួមទាំង គណៈប្រតិភូប្រចាំការនានាអមអង្គការសហប្រជាជាតិនៅទីក្រុង Geneva ដែលជាសមាជិកឬអ្នកសង្កេតការណ៍របស់ OIF ។

បកប្រែដោយ Van Hoa