ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញមកជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃទីក្រុង Da Nang។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញមកជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៅទីក្រុង Da Nang

លោកវរសេនីយ៍ឯក Ton Quoc Khanh មេបញ្ជាការកងទ័ពការពារព្រំដែននៃទីក្រុង Da Nang បានជម្រាបជូនលោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អំពីចំណុចសំខាន់ៗក្នុងការស្ថាបនាកងកម្លាំងការពារអធិបតេយ្យ និងព្រំដែនកោះ សមុទ្រក្នុងឆ្នាំកន្លងមក ព្រមទាំងកងទ័ពការពារព្រំដែនទីក្រុងបានផ្ដោតលើការថែរក្សាអធិបតេយ្យ កោះ សមុទ្រ និងជួយអ្នកនេសាទប្រកបមុខរបរនេសាទជាប្រចាំ និងប្រដេញនាវាបរទេសរំលោភលំហសមុទ្ររបស់ប្រទេសជាតិទៀតផង។

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងនិយាយដោយឡែក និងកងកម្លាំងប្រដាប់អាវុធនិយាយរួមបន្ដពង្រីកបទពិសោធន៍ ឆន្ទៈតស៊ូប្រយុទ្ធ ធានាឲ្យបានល្អនូវស្ថានការណ៍សន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមនៅទីក្រុង។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស និងប្រជាជនខ័ណ្ឌ Hai Chau នៃទីក្រុង Da Nang

គួររំលឹកថា នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc មកជូនពរឆ្នាំថ្មីនៅខ័ណ្ឌ Hai Chau ទីក្រុង Da Nang។​ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc កោតសរសើរចំពោះការផ្លាស់ថ្មី និងការប្ដេជ្ញាចិត្ដរបស់ថ្នាក់ដឹកនាំខ័ណ្ឌ Hai Chau ទន្ទឹមនឹងនោះខ័ណ្ឌគួរតែកសាងប្រព័ន្ធរដ្ឋបាលប្រកបដោយស្អាត់ស្អំ និងទំនើបផងដែរ៕

បកប្រែដោយ Pham Diep