ក្នុងសារជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម លោកប្រធានរដ្ឋ Tran Dai Quang មានប្រសាសន៍ថា ជំនួនមុខបក្ស រដ្ឋ ខ្ញុំសូមជូនពរឆ្នាំថ្មីដល់ ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស និង អាណិកជននៅក្រៅប្រទេស នឹងទទួលនូវសេចក្តីល្អបំផុត ។ លោក Tran Dai Quang ក៏បានជូនពរ ប្រជាជនក្នុងជាតិ និងអន្តរជាតិនៅគ្រប់ទ្វីបនៅពីភពលោកក្នុងឆ្នាំថ្មី នឹងទទួល បាននូវសុខសន្តិភាព មិត្តភាព សេរីសុភមង្គល និងរុងរឿង។ 

leftcenterrightdel
លោក ប្រធានរដ្ឋវៀតណាម Tran Dai Quang បានជូនពរឆ្នាំថ្មីប្រពៃណី ដល់ ជនរួមជាតិទាំងមូល យុទ្ធជននៅទូទាំងប្រទេស និង អាណិកជនវៀតណាមនៅក្រៅប្រទេស

ឆ្នាំថ្មីប្រពៃណីមកដល់ បាននាំមកនូវសេចក្តីល្អដល់មហាជនទាំងអស់គ្នា។ ក្នុងស្មារតីខិតខំប្រឹងប្រែង និងជំនឿទុកចិត្តក្នុងការដឹកនាំរបស់ បក្ស រដ្ឋ ប្រជាជន វៀតណាម នឹងពង្រីកប្រពៃណីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួន រួមសាមគ្តីគ្នា ដើម្បីសម្រេចបាននូវជ័យជម្នះថ្មីនិងធំធេងបន្ថែមទៀតក្នុងការ កសាង និងការពារមាតុភូមិ រួមចំណែកក្នុងបុព្វហេតុរក្សា សន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងវឌ្ឍនភាព នៅពិភពលោក។

ឆ្នាំថ្មី កាលានុវត្តភាពថ្មី និង កម្លាំងចលករថ្មី ប្រទេសវៀតណាមប្រាកដនឹងទទួលបានជោគជ័យយ៉ាងក្រៃលែង!

បកប្រែដោយ Van Hoa