ឆ្នាំកន្លងមក បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលបានខិតខំឆ្លងកាត់ការប្រឈម និងសម្រេចបានសមិទ្ធិផលជាច្រើន។ កំណើនសេដ្ឋកិច្ចសម្រេចបានហួសកំណត់ វិស័យការពារជាតិ សន្ដិសុខត្រូវបានពង្រឹង និងពង្រីក។ កិត្យានុភាពរបស់​វៀតណាម​លើឆាកអន្ដរជាតិបន្ដបានលើកកម្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវសន្ដិភាព ស្ថិរភាព និងអភិវឌ្ឍប្រទេសជាតិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ក្នុងសមិទ្ធិផលយ៉ាងធំធេងទាំងនោះ ដែលមានការរួមចំណែករបស់កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពទាំងមូល។

leftcenterrightdel
 

ពីរឆ្នាំដំបូងនៃអាណត្ដិមហាសន្និបាតបក្សលើកទី ១២ ជាពិសេសនៅឆ្នាំ ២០១៧ បក្សកុម្មុយនិស្ដវៀតណាមបានដឹកនាំយ៉ាងប្ដូរផ្ដាច់ ដាក់ចេញគោលការណ៍ត្រឹមត្រូវ និងដឹកនាំប្រកបដោយប្រសិទ្ធភាពដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងឆាប់រហ័ស និងចីរភាព។ មជ្ឈិមបក្សបានចេញសេចក្ដីសម្រេចចិត្ដសំខាន់ៗស្ដីពីការស្ថាបនាបក្សប្រកបដោយបរិសុទ្ធស្អាតស្អំ រឹងមាំទាំងខាងនយោបាយ សតិអារម្ម អង្គការចាត់តាំង និងសិលធម៌។ បន្ដផ្លាស់ថ្មី រៀបចំប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ព្រមទាំងអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារសេរីតម្រង់ទិសសង្គមនិយម លើកកម្ពស់ការផលិត គុណភាព និងសមត្ថភាពប្រកួតប្រជែង និងយកចិត្ដទុកដាក់ដល់សុខុមាលភាពសង្គមផងដែរ។

សេចក្ដីសម្រេចចិត្ដទាំងឡាយរបស់មជ្ឈិមបក្សមានភាពចាំបាច់ណាស់ដល់ជីវភាពប្រជាជន។ ជាពិសេសការគោរពវិន័យច្បាប់របស់រដ្ឋ ការលុបបំបាត់អំពើពុករលួយ ការដាក់ពិន័យកម្មាភិបាល និងបក្ខជន និងអង្គការបក្សនៅគ្រប់ជាន់ថ្នាក់ដែលរំលោភ ក៏ដូចជាការប្រឆាំងអំពើពុករលួយត្រូវបានអនុវត្ដយ៉ាងខ្លាំងក្លា ដែលបង្ហាញឲ្យឃើញនូវការប្ដេជ្ញារបស់បក្ស ភាពតឹងរឹងនៃច្បាប់ ឆ្លើយតបនឹងបំណងប្រាថ្នា និងពង្រឹងសេចក្ដីទុកចិត្ដរបស់ប្រជាជន។

ឆ្នាំ ២០១៨ គឺជាឆ្នាំគន្លឹៈនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចសម្រាប់ដំណាក់កាល ៥ ឆ្នាំ ២០១៦ - ២០២០។ ភាពជាក់ស្ដែងនៃការផ្លាស់ថ្មីបានទាមទារឲ្យយើងត្រូវបន្ដផ្លាស់ថ្មីយ៉ាងខ្លាំងក្លាថែមទៀត។ ភាពងាយស្រួល និងការលំបាក ការប្រឈមផ្លាស់គ្នាដែលទាមទារឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលត្រូវតែអនុវត្ដយ៉ាងប្ដូរផ្ដាច់ រួមសុខរួមទុក្ខ ឆ្លៀតយកកាលានុវត្ដនភាព និងបង្កកម្លាំងចលករសម្រាប់ភាពជោគជ័យក្នុងប៉ុន្មានឆ្នាំបន្ដបន្ទាប់។ ទោះបីជានៅមានការលំបាក និងការប្រឈមក្ដី ប៉ុន្ដែប្រជាជន និងកងទ័ពទាំងមូលតែងតែមានជំនឿជឿជាក់លើបក្ស និងការផ្លាស់ថ្មី។

ឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៨ ស្របពេលរំលឹកខួបលើកទី ៨៨ នៃទិវាបង្កើតបក្ស។ យើងជឿជាក់លើកម្លាំងសាមគ្គីភាព វីរភាពរបស់ប្រជាជាតិមួយដែលឆ្លងកាត់ប្រវត្ដិសាស្ដ្ររាប់ពាន់ឆ្នាំមក។ យើងជឿជាក់លើការដឹកនាំរបស់បក្ស ដោយផ្សាភ្ជាប់សាច់ស្រស់ឈាមស្រស់ជាមួយប្រជាជន។

កាលពី ៥០ ឆ្នាំមុន លោកប្រធានហូជីមិញបានសរសេរកំណាព្យមួយជូនពរឆ្នាំថ្មីប្រពៃណី ១៩៦៨។ ពាក់កណ្តាលសតវត្សរ៍កន្លងមក និទាឃរដូវនេះ ស្មារតី «ឈានទៅមុខ! ទទួលបានជោគជ័យទាំងស្រុង!” នៅតែលាន់រន្ទឺនោះបានលើកទឹកចិត្ដដល់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលឈានទៅការផ្លាស់ថ្មី អនុវត្ដជោគជ័យសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតបក្សលើកទី ១២ ដើម្បីគោលដៅ “ប្រជាជនធូធារ ប្រទេសអភិវឌ្ឍន៍ ប្រជាធិបតេយ្យ យុត្ដិធម៌ អរិយធម៌” កសាងប្រទេសវៀតណាម “រីកចំរើន”ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញ៕

ប​កប្រែដោយ Pham Diep