ក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមក យើងអាន និងគិតអំពី “សេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ” របស់លោកប្រធាន ហូជីមិញ យើងកាន់តែយល់ច្បាស់ជាងនេះទៅទៀតនូវសតិអារម្មរបស់ប្រធានហូជីមិញ។ វាគឺជាការយល់ជ្រាបពី “កម្លាំងរបស់ប្រជាជន ស្មារតីរបស់ប្រជាជន ដើម្បីនាំមកសុភមង្គលសម្រាប់ប្រជាជន” ក្នុង “សេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិនេះ ប្រធានហូជីមិញបានបង្ហាញការនិយាយ និងសរសេរដ៏ក្បោះក្បាយ ដើម្បីទាំងអស់គ្នាយល់បានដែរ។ ព្រមទាំងលោកប្រធានហូជីមិញបញ្ជាក់ថា កាតព្វកិច្ចរបស់ប្រជាជនវៀតណាមទាំងបញ្ញវ័ន្ត កសិករ កម្មករ ពាណិជ្ជករ និងយុទ្ធជន ឬ ធ្វើការអ្វីៗណាមួយក៏ត្រូវតែចូលរួមការប្រឡងប្រណាំងស្នេហារជាតិ”។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋថតរូបអនុស្សវរីយ៍ជាមួយប្រតិភូចូលរួមពិធីលើកសរសើរបុគ្គលនៅទូទាំងប្រទេសឆ្នាំ ២០១៧ (រូបថត៖ vnanet.vn)

យោងតាមប្រធានហូជីមិញ ការប្រឡងប្រណាំង គឺជាស្នេហារជាតិ។ សេចក្ដីស្នេហាជាតិត្រូវបានបង្ហាញដោយសកម្មភាពជាក់ស្តែងនិងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនតាមរយៈចលនាប្រឡងប្រណាំង "រីករាលដាលដល់គ្រប់វិស័យ និងប្រជាជនគ្រប់ស្រទាប់"។  លោកប្រធានហូជីមិញបញ្ជាក់បន្ដថា ការប្រឡងប្រណាំង គឺជាកំលាំង និងជាកត្តាសំខាន់ដែលនាំមកភាពជោគជ័យរបស់បដិវត្តន៍វៀតណាម។ លោកប្រធានហូជីមិញបន្ដថា "ដោយមានស្មារតីដ៏អង់អាចក្លាហាន និងកងកម្លាំងជាច្រើនកុះករ ក៏ដូចជាសេចក្ដីស្នេហារជាតិ និងការប្ដេជ្ញាចិត្ដរបស់ប្រជាជន និងកងទ័ពប្រជាជនវៀតណាម យើងអាចឈ្នះ យើងនឹងឈ្នះជាដាច់ខាត" ។ ស្មារតីប្រឡងប្រណាំងស្នេហារជាតិរបស់មគ្គុទ្ទេសហូជីមិញបានផ្ដល់កម្លាំងចិត្ដយ៉ាងខ្លាំងក្លាចំពោះជនរួមជាតិ យុទ្ធជនរបស់យើង។ ប្រទេសបានឆ្លងកាត់ការតស៊ូប្រឆាំងសត្រូវជាច្រើនឆ្នាំមកហើយ ដើម្បីដណ្ដើមឯករាជ្យ សេរីភាព និងបង្រួបបង្រួមជាតិ។ ប្រជាជន វៀតណាមបានឆ្លងកាត់ការលំបាកវេទនា ការប្រឈម ការលះបង់ជាច្រើន ដើម្បីឲ្យប្រទេសទទួលសេចក្ដីសុខ ឆ្ពោះទៅការផ្លាស់ថ្មី និងធ្វើសមាហរណកម្មដូចសព្វថ្ងៃនេះ។

ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក យុទ្ធជ័យ និងសមិទ្ធផលទាំងឡាយដែលប្រទេសជាតិសម្រេចបាន គឺជាផ្លែផ្ការបស់ចលនានេះ។ ក៏ប៉ុន្ដែរាល់ភាពជោគជ័យរបស់ចលនានេះមិនតែងាយមានបានឡើយ។ វាគឺជាការប្រមូលទាំងកម្លាំងកាយ កម្លាំងចិត្ដ និងការលះបង់មិនដឹងការនឿយហត់របស់ជនរួមជាតិ និងយុទ្ធជនរឡើយ។ ហេតុដូច្នេះ ក្នុងសម័យសង្គ្រាមក៏ដូចជាក្នុងសម័យសន្ដិភាព កម្មាភិបាល យុទ្ធជនគ្រប់ជំនាន់ និងប្រជាជនវៀតណាមតែងតែយល់ជ្រាប និងអនុវត្ដបានល្អនូវពាក្យផ្ដាំផ្ញើរបស់លោកប្រធានហូជីមិញគឺ “ស្មោះត្រង់ជាមួយបក្ស  កតញ្ញូជាមួយប្រជាជន ត្រៀមខ្លួនតស៊ូលះបង់ ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីសង្គមនិយម។ ភារកិច្ចណាក៏សម្រេច ការលំបាកណាក៏ឆ្លងកាត់ សត្រូវណាក៏វាយឈ្នះ”។

អង្គភាព និងបុគ្គលលេចធ្លោជាច្រើនបានលេចឡើងក្នុងចលនាប្រឡងប្រណាំងស្នេហារជាតិ។ សម័យណាមួយ និ​ងដំណាក់កាលណាមួយក៏មានគំរូល្អ ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។ ឈ្មោះរបស់វីរជនក្នុងការតស៊ូប្រយុទ្ធប្រឆាំងត្រូវបានរំលឹកឡើងវិញដោយក្ដីមោទនភាពជានិច្ច។ ក្នុងអំឡុងពេល ៣០ ឆ្នាំផ្លាស់ថ្មីកន្លងមក ក្រោមការដឹកនាំរបស់បក្ស ចលនាប្រឡងប្រណាំងស្នេហារជាតិទទួលបន្តនូវភ្នក់ភ្លើងកាន់តែផុលផុស និងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។

អត្ថន័យមនុស្សធម៌នៃចលនាប្រឡងប្រណាំងស្នេហាជាតិមិនគ្រាន់តែជាសមិទ្ធិផលប៉ុណ្ណោះទេ ថែមទាំងជាការសរសើរស្នាដៃទៀត​ផង។ សម្រាប់មនុស្សម្នាក់ៗគ្មានតម្លៃណាខ្ពង់ខ្ពស់ និងពិសិដ្ឋការជាងទឹកចិត្តស្នេហាជាតិឡើយ ហើយ "ការប្រឡងប្រណាំងជាស្នេហារជាតិ  និងស្នេហាជាតិត្រូវតែប្រឡងប្រណាំង" ការប្រឡងប្រណាំងស្នេហាជាតិនឹងបន្តលាន់រន្ទឺជានិច្ច និងបន្ដផ្ដល់កម្លាំងចិត្តនិងស្មារតីសម្រាប់ប្រជាជាតិទាំងមូលក្នុងដំណើរការផ្លាស់ថ្មី រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Pham Diep