leftcenterrightdel
      ​    លោក Ly Quoc Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនថ្លែងមតិក្នុងពិធី

ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំមកដល់ម្ដងៗ ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីនបានរៀបចំជំនួបទទួលបុណ្យចូលឆ្នាំថ្មីសម្រាប់អាណិកជនវៀតណាមនៅប្រទេសហ្វីលីពីន។ លោក បានឲ្យដឹងថា នេះគឺជាឱកាសមួយដើម្បីជួបជុំគ្នា ចែករំលែកសេចក្ដីសុខទុក្ខ និង បង្កើនសាមគ្គីភាពក្នុងសហគមន៍។ ជំនួបនេះ បញ្ជាក់ថា បក្ស រដ្ឋវៀតណាម ជានិច្ចកាលចាត់ទុកសហគមន៍អាណិកជនវៀតណាមនៅឯបរទេសក្លាយទៅជាផ្នែកមួយដែលមិនអាចផ្ដាច់ចេញពីប្រជាជាតិវៀតណាមបានឡើយ ហើយលោកវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ។

ឆ្នាំ ២០១៧ បានបង្ហាញឲ្យឃើញការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងវៀតណាមនិងហ្វីលីពីដែលបង្ហាញនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញទៅមក និងការសហការគ្នាយ៉ាងជិតស្និទ្ធ រួមចំណែកយ៉ាងសកម្មក្នុងការទទួលបានជោគជ័យរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧ នៅប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីននាឆ្នាំ ២០១៧។ នេះក៏ជាឆ្នាំដែល លោក នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសហ្វីលីពីន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីនកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះ ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៍ អប់រំ ការជួបប្រាស្រ័យទាក់ទងប្រជាជនរវាងប្រទេសទាំងពីរ បន្តរីកចម្រើនកាន់តែខ្លាំងក្លា។ ទោះបីជាចំនួនអាណិកជនវៀតណាមមានតែ ២,០០០ នាក់ ប៉ុន្ដែសហគមន៍វៀតណាមប្រចាំនៅប្រទេសហ្វីលីពីនបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្ដភាព កិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Ly Quoc Tuan ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនលើកកែវជូនពរឆ្នាំថ្មីប្រពៃណីជាតិដល់អាណិកជនវៀតណាមនៅប្រទេសហ្វីលីពីន

ដោយយល់ច្បាស់ពីតួនាទីរបស់អាណិកជនវៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ លោក ឯកអគ្គរដ្ឋទូត Ly Quoc Tuan និងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន តែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋវៀតណាម។

លោកឯកគ្គរដ្ឋទូត Ly Quoc Tuan បានចែករំលែកថា ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថានឯកអគ្គរដ្ឋទូតវៀតណាមតែងតែចាត់ទុកការងាររបស់សហគមន៍គឺ ជាភារកិច្ចសំខាន់បំផុត។ ស្ថានទូតតែងតែផ្ដោតលើសកម្មភាពរបស់អាណិកជនវៀតណាមក្នុងការកសាងប្រទេសជាតិ និង អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំង គាំទ្រអាណិកជនវៀតណាមបន្តថែរក្សា ពង្រីកអត្ដសញ្ញាណវប្បធម៌ និង  ជួយអាណិកជនវៀតណាមធ្វើអាជីវកម្មនៅប្រទេសហ្វីលីពីន។

ក្រៅពីនេះ ដើម្បីផលប្រយោជន៍របស់ពលរដ្ឋ ស្ថានទូតវៀតណាមក៏តែងតែផ្ដល់លិខិតធ្វើដំណើរ និងជួយឧបត្ថម្ភដល់ពលរដ្ឋមានជីវភាពរស់ដែលនៅជួបការលំបាក ហើយការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកនេសាទ  ហើយជួយណែនាំពលរដ្ឋគោរពច្បាប់របស់ប្រទេសសាមីខ្លួន។ ម្យ៉ាងទៀត ពង្រីកទំនាក់ទំនងល្អជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសហ្វីលីពីន ដើម្បីសម្របសម្រួលករណីដែលពាក់ព័ន្ធនឹងពលរដ្ឋវៀតណាម។

ក្នុងឱកាសនេះ ស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីនសង្ឃឹមថា អាណិកជនវៀតណាមនឹងពង្រីកប្រពៃណីល្អប្រសើររបស់ប្រជាជាតិវៀតណាម  រួមគ្នាលើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសរៀងៗខ្លួន តាមរយៈនោះ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្ដភាពរវាងវៀតណាម និងហ្វីលីពីន៕

បកប្រែដោយ Pham Diep