លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកមេធាវី Nguyen Huu Tho និងជាអតីតប្រធានរដ្ឋស្ដីទីពីខែមេសាឆ្នាំ ១៩៨០។ ដល់ខែកក្កដា ឆ្នាំ ១៩៨១ លោក Nguyen Huu Tho កាន់តំណែងជាប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី អញ្ជើញទៅទស្សនាអគារអនុស្សាវរីយ៍លោក Nguyen Huu Tho អតីតប្រធានរដ្ឋស្ដីទី (រូបថត៖ vnanet.vn)

គួររំលឹកថា មុននេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Vo Chi Cong អតីត សមាជិកការិយាល័យនយោបាយ អតីតប្រធានក្រុមប្រឹក្សារដ្ឋ អតីតអនុប្រធានគណៈរដ្ឋមន្ដ្រី និងជាអតីតទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្ស។ លោកនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវការរួមចំណែកដ៏ធំធេងរបស់លោក Vo Chi Cong ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងលោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ Truong Hoa Binh អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក  Pham Hung អតីតប្រធានគណៈរដ្ឋមន្ដ្រី។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ក៏អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Vo Van Kiet អតីតនាយករដ្ឋមន្ដ្រីផងដែរ៕

បកប្រែដោយ Thanh Cong