ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានកោតសរសើរខេត្ដដែលសម្រេចបានសមិទ្ធិផលសំខាន់អំពីសេដ្ឋកិច្ច សង្គមក្នុងប៉ន្មានឆ្នាំកន្លងមក។ លោកនាយករដ្ឋមន្ដ្រីវាយតំលៃថា ទោះបីជាខេត្ដមានកំណើនសេដ្ឋកិច្ចនៅកំរិតបង្គួរ ប៉ុន្ដែកំណើនរបស់ខេត្ដនៅមិនទាន់សមនឹងសក្ដានុពលរបស់ខេត្ដនៅឡើយ។ លោកនាយករដ្ឋមន្ដ្រី ស្នើឲ្យខេត្ដបន្ដទាញយកសក្ដានុពលដែលមានស្រាប់ដើម្បីអភិវឌ្ឍខេត្ដ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ដ និងជូន អំណោយឆ្នាំថ្មីដល់ពលករនៅរោងចក្រ Alumin Nhan Co ខេត្ដ Dak Nong (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កម្មាភិបាល វិស្វករ ទៅត្រួតពិនិត្យស្ថានការណ៍ផលិតរបស់រោងចក្រ Alumin Nhan Co និងដំណើរការសង់រោងចក្រអគ្គិសនីអាលុយមីញ៉ូម Dak Nong។ បន្ទាប់មកលោក Nguyen Xuan Phuc ក៏បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់អំណោយចំនួន ២០០ កញ្ចប់ដល់ជនរួមជាតិមានជីរភាពរស់នៅក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយពីរដ្ឋនៅស្រុក Dak Song ខេត្ដ Dak Nong។ ទន្ទឹមនឹងនោះ សមាគមកាកបាទក្រហម វៀតណាមក៏ ប្រគល់អំណោយចំនួន ១០០ កញ្ចប់ដល់ជនក្រីក្រ និងជនរងគ្រោះដោយ សារធាតុគីមី Dioxin ផងដែរ។

ក្នុងថ្ងៃទីដដែល លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានមកលើកទឹកចិត្ដ និងទៅត្រួតពិនិត្យកិច្ចការត្រៀមប្រយុទ្ធជាស្រេចនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងនគរបាលខេត្ដ Dak Nong៕

បកប្រែដោយ Pham Diep