leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុងហូជីមិញជួបសំណេះសំណាលជាមួយតំណាងបណ្ដាស្ថាប័នអន្ដរជាតិ

ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានជូនដំណឹងដល់មិត្ដអន្ដរជាតិអំពីលទ្ធផលទាំងឡាយដែលទីក្រុងហូជីមិញសម្រេចបានក្នុងឆ្នាំ ២០១៧ ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច វប្បធម៌សង្គម កិច្ចការបរទេស សន្ដិសុខ ការពារជាតិ។ ព្រមទាំងលោក Nguyen Thanh Phong ក៏ឧទ្ទេសនាមដល់មិត្ដអន្ដរជាតិអំពី យន្ដការ គោលនយោបាយ និងគម្រោងសាងសង់ទីក្រុងហូជីមិញក្លាយទៅជាក្រុងទំនើបដំណាក់កាល ២០១៧ - ២០២០ និងចខុវិស័យដល់ឆ្នាំ ២០២៥។

តំណាងនៃបណ្ដាស្ថាប័នអន្ដរជាតិថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់អាជ្ញាធរដែនដី និងប្រជាជនទីក្រុងក្នុងពេលកន្លងមក ព្រមទាំងសំដែងការជឿជាក់ថា បណ្ដាស្ថាប័នអន្ដរជាតិនឹងរួមដំណើរជាមួយទីក្រុងអនុវត្ដផែនការអភិវឌ្ឍនាពេលអនាគត៕៕

បកប្រែដោយ Thanh Cong