ក្នុងជំនួបនេះ លោកLe Phuoc Toan ប្រធានគណៈកម្មាធិការប្រជាជនឃុំ  Ea Tieu ជម្រាបជូនលោកនាយករដ្ឋមន្ដ្រីអំពីសមិទ្ធិផលក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការពារជាតិ សន្ដិសុខ និងការធានានូវជីវភាពរស់នៅដល់ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺជនជាតិភាគតិច និងប្រជាជនកាន់គ្រឹស្ដសាសនា។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជូនអំណោយដល់កម្មករ ពលករមានជីវភាពរស់នៅលំបាកនៅខេត្ដ Dak Lak
leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជូនអំណោយដល់ជនរួមជាតិក្រីក្រនៅភូមិ Kram ឃុំ Ea Tieu ស្រុក Cu Kuin ខេត្ដ Dak Lak

អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីដល់ពលករនៅខេត្ដ Dak Lak លោកនាយករដ្ឋមន្ដ្រីបានវាយតំលៃខ្ពស់ចំពោះសហភាព​ពលកម្មវៀតណាមបានអនុវត្ដគោលការណ៍របស់បក្ស រដ្ឋាភិបាលដោយធានាល្អនូវបុណ្យចូលឆ្នាំថ្មីដល់កម្មករ និងពលកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់វីរអ្នកម្ដាយ Nguyen Thi Dom
leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ ដល់វីរអ្នក ម្ដាយ Nguyen Thi Thuong

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មី និងប្រគល់អំណោយដល់វីរអ្នកម្ដាយ Nguyen Thi Thuong នៅភូមិលេខ ៥ ឃុំ Hoa Thang ទីក្រុង Buon Ma Thuot និងវីរអ្នកម្ដាយ Nguyen Thi Dom នៅភូមិលេខ ៣ ឃុំ Ea Tieu ស្រុក Cu Kuin និងបណ្ដាអតីតលេខាបក្សខេត្ដ Dak Lak ទៀតផង៕

បកប្រែដោយ Pham Diep