leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០១៨ របស់ក្រសួងផែនការ និងវិនិយោគ (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី១៥ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៧ និងអនុវត្តន៍ភារកិច្ចឆ្នាំ ២០១៨ របស់ក្រសួងផែនការ និងវិនិយោគ។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងផែនការនិងវិនិយោគ ដែលបានរួមវិភាគទានទៅក្នុងការអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ចក្នុងឆ្នាំកន្លងទៅ។ ដើម្បីនាំវៀតណាមក្លាយទៅជា “សត្វខ្លាខាងសេដ្ឋកិច្ច” នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួងផែនការ និងវិនិយោគ ក៏ដូចជាខេត្តក្រុងនានា នាពេលខាងមុខចាំបាច់ត្រូវអនុវត្តន៍ច្បាប់ផែនការមេ ច្បាប់សហគ្រាសខ្នាតតូចនិងមធ្យម ហើយធ្វើវិសោធនកម្មច្បាប់សហគ្រាស។ “ក្រសួងផែនការ និងវិនិយោគត្រូវធ្វើសេនាធិការយ៉ាងត្រឹមត្រូវសំរាប់រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ ទី ២ គឺបន្តសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ដើម្បីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ។ ទី៣គឺសំរេចឲ្យឆាប់ៗនូវគម្រោងការណ៍ច្បាប់ ដែលត្រូវបានប្រគល់ជូនដូចជាច្បាប់វិនិយោគធ្វើអាជីវកម្ម ដីធ្លី បរិស្ថានជាដើម៕

តាម៖ vovworld.vn