ឆ្នាំ២០១៧ បានវាយតម្លៃជាឆ្នាំដែលទទួលបាននូវជោគជ័យ ដ៏ត្រចះត្រចង់បំផុតសំរាប់កិច្ចការបរទេសវៀតណាម។ សកម្មភាពការទូតដែលត្រូវបានអនុវត្តព្រមៗគ្នា របស់ បក្ស រដ្ឋ និង ប្រជាជន។ទំនាក់ទំនងជាមួយដៃគូសំខាន់ ដូចជា ប្រទេសជិត ខាង និង ប្រទេសមហាអំណាចនានាកាន់តែស៊ីជម្រៅ ស្ថិរភាព និង ចីរភាព។ ជាពិសេស ការរៀបចំឆ្នាំ APEC វៀតណាម ២០១៧ ប្រកបដោយជោគជ័យ បានរួមចំណែកបញ្ជាក់ពីប្រាជ្ញា និងតួនាទី នៃកិច្ចការបរទេសពហុភាគីរបស់វៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសបានអះអាងថា សមិទ្ធិផលនៃកិច្ចការបរទេសដែលសម្រេចបានក្នុងឆ្នាំ ២០១៧ គឺអាស្រ័យទៅលើការដឹកនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងការសហការគ្នាយ៉ាងខ្ជាប់ខ្ជួនរវាងបុគ្គលិកទទួលបន្ទុកកិច្ចការបរទេស និងការរួមវិភាគទានដ៏សំខាន់របស់ប្រព័ន្ធនយោបាយទាំងមូល។

លោក Pham Binh Minh មានប្រសាសន៍ទៀតថា ការទូតគប្បីបន្តប្រកាន់ភ្ជាប់តាមភារកិច្ចនៃកិច្ចការបរទេសដែលបានកំណត់ក្នុងសេចក្តីសម្រចចិត្តរបស់មហាសន្និបាតលើកទី១២ របស់បក្សកុម្មុយនិស្តវៀតណាម ម្យ៉ាងទៀតលើកកំពស់ស្មារតីច្នៃប្រឌិត និងបុរេសកម្ម ដើម្បីបង្កើនថែមទៀតនូវប្រសិទ្ធភាពក្នុងសកម្មភាពការទូត។ ភារកិច្ចមានសារសំខាន់បំផុតគឺបន្តរក្សាបរិយាកាសប្រកបដោយ សន្តិភាព ស្ថិរភាព និងរក្សាឲ្យបានម៉ឹងមាត់នូវអធិបតេយ្យភាព  បូរណភាពទឹកដី ព្រមទាំងលើកកំពស់ឧត្តមភាព និងជាកំលាំងរបស់ប្រទេសជាតិផងដែរ៕

បកប្រែដោយ Van Hoa