យោងតាមរបាយការណ៍របស់ក្រសួងផែនការ និងវិនិយោគវៀតណាម ក្នុងឆ្នាំ២០១៧ វៀតណាម-ឡាវបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ចំនួន៣០០។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្ម វៀតណាម-ឡាវ  សម្រេចបានលើសជាង ៨០៨ លានដុលារអាមេរិក កើនឡើងជិត ១០% ប្រៀបនឹងឆ្នាំ ២០១៦។ ភាគីទាំងពីរក៏អនុវត្តបណ្តាគម្រោងតភ្ជាប់លើវិស័យចរាចរណ៍ និង ដឹកជញ្ជូនក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងអនុតំបន់ជាដើមផងដែរ។ ក្នុងឆ្នាំ ២០១៧ កន្លងទៅ វៀតណាមក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតឡាវចំនួន ១.២៤៦ នាក់មកសិក្សារៀនសូត្រនៅប្រទេសវៀតណាមដែរ។

leftcenterrightdel
លោក នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា ឆ្នាំ២០១៧ ជាឆ្នាំសាមគ្គីភាពវៀតណាម-ឡាវ និង ឡាវ-វៀតណាម។ ភាគីទាំងពីរបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងកាទូត និងរំលឹកខួបលើកទី ៤០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។ ក្នុងឆ្នាំ២០១៨  ភាគីទាំងពីរនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដែលក្នុងនោះ មានការយកចិត្តទុកដាក់លើវិស័យមួយចំនួនដូចជាការធ្វើអាជីវកម្មកំពង់ផែ Vung Ang និង ផ្នែកអគ្គីសនីជាដើម។

ទោះបីជានៅតែមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែវៀតណាមបន្តជួយឧបត្ថម្ភដល់ប្រទេសឡាវក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដោយមានស្មារតី«ជួយមិត្តគឺជាជួខ្លួនឯង» ជាពិសេសវិស័យសំខាន់ៗ៕ 

បកប្រែដោយ Van Hoa