លោក Pham Minh Chinh បានឲ្យដឹងថា ឆ្នាំ ២០១៨ ជាឆ្នាំដែលប្រទេសទាំង ២ វៀតណាម - ជប៉ុន រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត គឺជាដំណាក់កាលសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែលទទួលបានសមិទ្ធិផលនៃកិច្ចសហប្រតិបត្ដិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងការជួបប្រាស្រ័យទាក់ទងប្រជាជន។  ប្រទេសទាំងពីរត្រូវតែបង្កើនការរៀបចំសកម្មភាពជួបប្រាស្រ័យមិត្ដភាពជាក់ស្ដែង ជាពិសេសគឺពិធីបុណ្យវប្បធម៌វៀតណាម -ជប៉ុននៅទីក្រុង​ហូជីមិញនៅពេលឆាប់ៗនេះ។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោក Tsutomu Takebe ទីប្រឹក្សាពិសេសរបស់សម្ព័ន្ធភាពសមាជិកសភាមិត្ដភាពជប៉ុន - វៀតណាម (រូបថត៖ vnanet.vn)

អំពីសកលវិទ្យាល័យវៀតណាម-ជប៉ុន លោក Pham Minh Chinh បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមសន្យាសហការជាមួយរដ្ឋាភិបាលជប៉ន ដើម្បីអភិវឌ្ឍសកលវិទ្យាល័យវៀតណាម-ជប៉ុនប្រកបដោយជោគជ័យ។

លោក Tsutomu Takebe ទីប្រឹក្សាពិសេសរបស់សម្ព័ន្ឌភាពសមាជិកសភាជប៉ុន - វៀតណាមបានឲ្យដឹងថា ជប៉ុនកំពុងរៀបចំរាល់សកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោក Tsutomu Takebe មានបំណងថា សកលវិទ្យាល័យវៀតណាម-ជបុននឹងទទួលបានការយកចិត្ដទុកដាក់និងការគាំទ្ររបស់​វៀតណាម ដើម្បីគម្រោងអាចប្រព្រឹត្តទៅតាមកាលកំណត់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា៕

បកប្រែដោយ Pham Diep