leftcenterrightdel
លោក Nguyen Thien Nhan មានជំនួបការងារជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសសហភាពអឺរ៉ុប ប្រចាំនៅវៀតណាម

លោក Nguyen Thien Nhan បានឧទ្ទេសនាមអំពីការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចសង្គមរបស់ទីក្រុង ហូជីមិញ ក្នុងប៉ុន្មានឆ្នាំកន្លងមក ក៏ដូចជាឧត្តមភាពរបស់ទីក្រុង ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងសេចក្តីសម្រេចចិត្តស្តីពីយន្តការ គោលនយោបាយពិសេសដើម្បីអភិវឌ្ឍទីក្រុង ហូជីមិញ។ លោកក៏បានបញ្ជាក់ពីសារៈសំខាន់របស់ EU ចំពោះការអភិវឌ្ឍរបស់វៀតណាមនិយាយរួម និងទីក្រុង ហូជីមិញ និយាយដោយឡែក។ លោកមានគោលបំណងថា ឯកអគ្គរដ្ឋទូតទាំងឡាយនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងបង្កលក្ខណៈងាយស្រួលសម្រាប់ទីក្រុង ហូជីមិញ បន្តអភិវឌ្ឍថែមទៀត។

រីឯឯកអគ្គរដ្ឋទូតទាំងឡាយបានគាំទ្រចំពោះគោលដៅអភិវឌ្ឍរបស់វៀតណាម និងទីក្រុង ហូជីមិញ ព្រមទាំងចោទសំណួរជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសហប្រតិបត្តិការ ដូចជា៖ អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ដោះស្រាយលើបញ្ហាសំរាម  បម្រែបម្រួលអាកាសធាតុ អប់រំ និងផ្លាស់ប្តូរវប្បធម៌៕

បកប្រែដោយ Huyen Trang