លោកនាយករដ្ឋមន្រ្តីបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក John Kerry ក្នុងដំណើរជម្រុញទំនាក់ទំនងរវាងវៀតណាម និងអាមេរិក និងសំណើរបស់លោកអំពីដំណើរអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានមានគោលនយោបាយដើម្បីជម្រុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងថាមពលស្អាត។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសមាគមមេធាវីអាមេរិក (រូបថត៖​ vnanet.vn)

នារសៀល ថ្ងៃដដែល  លោក Nguyen Xuan Phuc បានទទួលជួបគណៈប្រតិភូសមាគមមេធាវីអាមេរិក (ABA) ដឹកនាំដោយលោកស្រី Hilarie Bass ប្រធានសមាគមដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យ ABA ជួយសហព័ន្ធមេធាវីវៀតណាមបង្កើនសមត្ថភាពធ្វើសមាហរណកម្មនៅពេលខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តីក៏បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ដល់មេធាវី និងបង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍមុខរបរសំខាន់នេះ។ លោកស្រី Hilarie Bass សម្ដែងនូវក្តីសប្បាយរីករាយចំពោះការដែល ABA និងសហព័ន្ធមេធាវីវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងបញ្ជាក់ពីសុឆន្ទៈរបស់ខ្លួនក្នុងការជួយសហព័ន្ធមេធាវី វៀតណាម អភិវឌ្ឍតទៅទៀត។ លោកស្រីក៏បានបញ្ជាក់ថា នឹងបន្តពង្រីកទំនាក់ទំនងល្អប្រសើរជាមួយសហព័ន្ធមេធាវីវៀតណាមនៅពេលខាងមុខ៕

បកប្រែដោយ Thuy Anh