* ក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូល MLC លើកទី២ ដែលបានរួមចំណែកលើក កំពស់តួនាទី និងឋានៈរបស់កម្ពុជាក្នុងតំបន់។ លោក Nguyen Xuan Phuc បានបញ្ជាក់ពីគោលនយោបាយឥត ងាករេរបស់វៀតណាមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ជាមួយកម្ពុជា។

leftcenterrightdel

លោក នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ និងទូលាយអំពីទិសដៅធំ និងវិធានការជាក់ស្តែងនានា ដើម្បីបង្កើនទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យ ពាណិជ្ជកម្ម ដឹកជញ្ជូន ហិរញ្ញវត្ថុ និង ធនាគារជាដើម។ ភាគីទាំងពីរបានឯកភាពជំរុញការបោះបង្គោលព្រំដែនគោក ព្រមទាំងតាំងចិត្តបញ្ចប់ការងារនេះក្នុងរយៈពេលឆាប់ៗបំផុត។ ភាគីទាំងពីរក៏យល់ព្រមសហការគ្នាយ៉ាងសកម្មចំពោះរាល់បញ្ហាគតិយុត្តិសម្រាប់ប្រជាជនកម្ពុជាដែលមានកំណើតវៀតណាមដែលរស់នៅនៅកម្ពុជាដោយឈរលើមូលដ្ឋានគោរពច្បាប់កម្ពុជា និងក្នុងស្មារតីជាប្រទេសភូមិផងរបងមិត្តភាពគ្នា។

* នៅខាងក្រៅកិច្ចប្រជុំកំពូល MLC លើកទី២នេះ លោក នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Thongloun Sisoulith  នាយករដ្ឋមន្ត្រី ឡាវ។

leftcenterrightdel
លោក នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបពិភាក្សា ការងារទ្វេភាគីជាមួយ លោក Thongloun Sisoulith នាយករដ្ឋមន្ត្រីឡាវ

ភាគីទាំងពីរបានឯកភាពបន្តធ្វើឱ្យទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ; សហការគ្នាដោះស្រាយនូវរាល់បញ្ហាដែលនៅសេសសល់ បង្កើនការផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជននៃប្រទេសទាំងពីរឲ្យយល់ដឹង និងលើកកម្ពស់ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ជាពិសេស សំរាប់យុវជនជំនាន់ក្រោយៗ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យដ្ឋាភិបាលឡាវបន្តការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ សហគមន៍ជនជាតិវៀតណាមនៅឡាវផងដែរ៕

បកប្រែដោយ Van Hoa