ក្នុងជំនួបនេះ លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់អតីតរដ្ឋមន្រ្តីការបរទេសលោក John Kerry ចំពោះទំនាក់ទំនង វៀតណាម-អាមេរិក ក្នុងរយៈពេលកន្លងមកនេះ។ វៀតណាមបានចាត់ទុកថា អាមេរិកជាដៃគូដ៏សំខាន់ចំពោះ វៀតណាម ហើយមានគោលបំណងចង់បន្តលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការយូរអង្វែង ស្ថិរភាព និងជាក់ស្តែងជាមួយ អាមេរិកដោយឈរលើមូលដ្ឋាននៃការគោរពរបបនយោបាយគ្នាទៅវិញទៅមក។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh រដ្ឋមន្ត្រីការបរទេស វៀតណាម ទទួលជួបលោក John Kerry អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក

លោក John Kerry បានអះអាងថា ក្នុងឋានៈណាក៏ដោយ លោកនឹងបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនង វៀតណាម - អាមេរិកនាពេលអនាគត។ លោក John Kerry បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនៃប្រទេសនិមួយៗ ព្រមទាំងកត់សំគាល់ថា វៀតណាមមានសក្តានុភាពជាច្រើន និងមានសមត្ថភាពក្នុងការអភិវឌ្ឍថាមពលស្អាត ថាមពលកកើតឡើងវិញតាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងរដ្ឋាភិបាល និងសាជីវកម្មឯកជនផងដែរ។

leftcenterrightdel
លោក Pham Binh Minh ទទួលជួបលោក John Kerry 

នៅពេលរសៀលថ្ងៃដដែល នៅទីស្តីការមជ្ឈិមបក្ស លោក Nguyen Van Binh ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ចមជ្ឈិមបក្ស ក៏បានទទួលជួបលោក John Kerry ដែរ៕

បកប្រែដោយ Van Hoa