leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅកិច្ចប្រជុំ WEF ASEAN ដែលប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០១៧។ (រូបថត៖ thanhnien.vn)

គណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលរួមមាន៖ រដ្ឋមន្ត្រី និងជាប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son; អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Nguyen Chi Vinh; អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Bui Van Nam និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh។ អមដំណើរលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc រួមមានអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh; អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូន លោក Nguyen Van Cong; អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច លោក Le Tan Dung; អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Hoang Van Thang; អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Quy Kien និងលោក Bui Huy Hung ជំនួយការរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ៕

បកប្រែដោយ Huyen Trang