leftcenterrightdel

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc មានអនុសាសន៍ក្នុងអង្គសន្និបាត

មានអនុសាសន៍ក្នុងអង្គសន្និបាត លោក Nguyen Xuan Phuc បានវាយតំលៃថា ភារកិច្ចរបស់ផ្នែកហិរញ្ញវត្ថុពិតជាមានភាពធ្ងន់ធ្ងរណាស់ ហើយនៅទុកឲ្យកើតមានឡើងបញ្ហាអវិជ្ជមានជាច្រើនដែលត្រូវតែកែប្រែឲ្យបានល្អប្រសើរឡើងនាពេលឆាប់ៗ។ បច្ចុបន្នក្នុងបរិបទនៃការធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងជ្រាលជ្រៅនោះ គោលការណ៍ស្តីពីពន្ធដារ និងបទបញ្ញត្តិដែលពាក់ព័ន្ធនានានៅតែទៅមិនទាន់ និងមានភាពស៊ាំនឹងរាល់បទបញ្ញត្តិអន្តរជាតិឡើយ។ ការងារគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅមានករណីធ្វើឲ្យខ្ជះខ្ជាយ ការកេងប្រវ័ញលើទ្រព្យសម្បត្តិរបស់រដ្ឋទៀតផង ។

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផ្នែកហិរញ្ញវត្ថុត្រូវតែឆក់យកឱកាសនៃបដិវត្តន៍ឧស្សាហកម្ម ៤,០ ដើម្បីពន្លឿនដំណើរការធ្វើអេឡិចត្រូនិកភាវូបនីយកម្មលើគ្រប់វិស័យធ្វើសកម្មភាពរបស់ផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនោះ ត្រូវតែធ្វើយ៉ាងណាដើម្បីទាំងប្រជាជន និងសហគ្រាសទាំងអស់អាចទទួលបានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀតពីដំណើរការធ្វើកំណែទំរង់ផ្នែកពន្ធដារ ព្រមជាមួយនេះ ក្រសួងហិរញ្ញវត្ថុត្រូវតែរៀបចំរចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនឡើងវិញ និងកាត់បន្ថយចំនួនកម្មាភិបាលក្នុងក្របខ័ណ្ឌតាមដំណើរការដែលបានកំណត់ផងដែរ៕

បកប្រែដោយ Minh Trung