អញ្ជើញចូលរួមកម្មវិធីមានលោក Tran Dai Quang ប្រធានរដ្ឋវៀតណាម លោកស្រី Truong Thi Mai ប្រធានកិត្ដិយស មជ្ឈិមសមាគមកាកបាទក្រហម និងជាប្រធានគណៈចលនាមហាជនមជ្ឈិមលោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិ វៀតណាម ព្រមទាំងភ្ញៀវជាតិ និងអន្ដរជាតិប្រចាំនៅវៀតណាមផងដែរ។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ប្រគល់ប័ណ្ណកិត្ដិយសជូនសហគ្រាស អង្គការជាតិ និងអន្ដរជាតិ


នៅក្នុងពិធីនេះ លោកប្រធានរដ្ឋ Tran Dai Quang បានប្រគល់ប័ណ្ណកិត្ដិយសជូនបណ្ដាសហគ្រាស អង្គការជាតិ និងអន្ដរជាតិដែលបានជូនអំណោយដល់ជនក្រីក្រ និងជនរងគ្រោះដោយសារជាតិគីមីពុលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៨ នៅពេលខាងមុខនេះ។

តាងនាមឲ្យបក្ស រដ្ឋ លោកប្រធានរដ្ឋ Tran Dai Quang បានលើកសរសើរចំពោះលទ្ធផលដែលសមាគមកាកបាទក្រហម វៀតណាមនៅគ្រប់ជាន់ថ្នាក់សម្រេចបានក្នុងពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី គ្រប់ស្រទាប់ប្រជាជន បុគ្គល សហគ្រាស សប្បុរសជនជាតិ និងអន្ដរជាតិមានជំនួយមនុស្សធម៌ដល់អ្នកក្រីក្រ។ លោកប្រធានរដ្ឋ Tran Dai Quang ស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបង្កើនការដឹកនាំ លើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវរបស់កម្មាភិបាល គ្រប់ស្រទាប់ប្រជាជនចំពោះសកម្មភាពជំនួយមនុស្សធម៌។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ២០១៨ ជិតដល់ លោកប្រធានរដ្ឋ Tran Dai Quang បានប្រសិទ្ធិពរជូនកម្មាភិបាល សមាជិក សមាជិកានៃសមាគមកាកបាទក្រហម សប្បុរសជនក្នុង និងក្រៅប្រទេស រួមទាំងប្រជាជននៅទូទាំងប្រទេសមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

បកប្រែដោយ Thanh Cong