leftcenterrightdel
 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបលោកស្រី Teresa Ribeiro (រូបថត៖ vnanet.vn)

លោកNguyen Xuan Phuc មានបំណងថា ភាគីទាំងពីរគប្បីផ្លាស់ប្តូរគណៈប្រតិភូពាណិជ្ជកម្ម និងស្វែងយល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានស្នើព័រទុយហ្កាល់គាំទ្រ និងជម្រុញ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប(EVFTA) ឲ្យបានឆាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងវៀតណាម និងព័រទុយហ្កាល់ជាដើម។

លោកស្រី Teresa Ribeiro ឯកភាពថា ភាគីទាំងពីរគប្បីជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ ធ្វើឲ្យទំនាក់ទំនងនយោបាយប្រកបដោយលទ្ធផលជាក់ស្ដែង។ ក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូត (នាឆ្នាំ ២០១៦) និង ៥០០ ឆ្នាំដែលព័រទុយហ្កាល់មានវត្តមាននៅវៀតណាម ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ដែលក្នុងនោះផ្តោតលើទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោកស្រី Teresa Ribeiro ចាត់ទុកថា សហគ្រាសព័រទុយហ្កាល់នឹងយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម ជាពិសេសលើវិស័យទេសចរណ៍ និងសណ្ឋាគារ។ លោកស្រី Teresa Ribeiro បានសម្ដែងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀង EVFTA ហើយមានជំនឿជឿជាក់ថា ភាគីទាំងពីរនឹងចុះហត្ថលេខានៅឆ្នាំ២០១៨ បើកសម័យថ្មីមួយឲ្យទំនាក់ទំនងរវាងវៀតណាម - ព័រទុយហ្កាល់៕

បកប្រែដោយ Thuy Anh