ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Margot Wallström បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសំរេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេស វៀតណាមបានរៀបចំឆ្នាំ APEC ២០១៧ ប្រកបដោយជោគជ័យ។ លោកស្រី Margot Wallström បានអះអាងថា ស៊ុយអែតមានគោលបំណងចង់បន្តការបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម។

leftcenterrightdel
 ស៊ុយអែតមានគោលបំណងចង់បង្កើនទំនាក់ទំនងសហប្រតិបត្តការជាមួយវៀតណាមថែមទៀត

ភាគីទាំងពីរបានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីក្នុងរយៈកន្លងមក ហើយឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៃប្រទេសទាំងពីរទៅវិញទៅមក និងបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតក្នុងវេទិកាពហុភាគី និងអន្តរជាតិ។

leftcenterrightdel
 រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា

លោក Pham Binh Minh បានលើកឡើងនូវវិធានការជាក់លាក់នានា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា នយោបាយ - ការទូត; ពាណិជ្ជកម្ម - វិនិយោគ; អប់រំ - បណ្តុះបណ្តាល; វិទ្យាសាស្រ្ត - បច្ចេកវិទ្យា; សន្តិសុខ និងការពារប្រទេស។ គួរឲ្យកត់សម្គាល់ថា ភាគីទាំងពីរបានឯកភាពពន្លឿនការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ស៊ុយអែតលើវិស័យមួយចំនួនដូចជាការអប់រំ-បណ្តុះបណ្តាល; វិទ្យាសាស្ត្រ-ជីវភាព ; សុខភាព និងបរិស្ថាន។ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន ដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះរួមមានសភាពការណ៍នៅសហភាពអឺរ៉ុបអាស៊ាន និងបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Van Hoa