មជ្ឈមណ្ឌលមិត្តភាពវៀតណាម-ចិន បានសាងសង់ឡើងលើទំហំដី ៣,៣ ហិកតា  ស្ថិតនៅអាស័យដ្ឋាន លេខ ១៨៨ ផ្លូវ Le Quang Dao (រដ្ឋធានីហាណូយ)។ ខណៈដែលបញ្ចប់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាកន្លែងរៀបចំសកម្មភាពជួបប្រាស្រ័យ ទាក់ទងប្រជាជន វប្បធម៌ សិល្បៈ និងរៀបចំសន្និសីទនិងសក្ខាសាលា។ សំណង់នេះត្រួវបានសាងសង់ឡើងដោយប្រាក់ជំនួយឥតសំណងពីរដ្ឋាភិបាលចិន និងទុនបដិភាគរបស់វៀតណាម។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និង លោក Xi JinPing អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិននៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលមិត្តភាពវៀតណាម-ចិន

នៅក្នុងពិធីនេះ លោក Xi JinPing  និង លោកស្រី Nguyen Thi Kim Ngan  អញ្ជើញចូលរួមពិធីប្រគល់កូនសោជានិមិត្តរូបនៃមជ្ឈមណ្ឌលមិត្តភាពវៀតណាម-ចិន ព្រមទាំងបើកសម្ពោធផ្លាកសញ្ញានៃឈ្មោះមជ្ឈមណ្ឌលវប្បធម៌ចិននៅរដ្ឋធានីហាណូយ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និង លោក Xi JinPing អញ្ចើញចូលរួមពិធីប្រគល់កូនសោ ជានិមិត្តរូបនៃមជ្ឈមណ្ឌលមិត្តភាពវៀតណាម-ចិន
leftcenterrightdel
leftcenterrightdel
leftcenterrightdel
  (រូបថត៖ vietnamplus.vn)

ក្រោយពីធីនេះ លោក Xi JinPing  និងលោកស្រី Nguyen Thi Kim Ngan  បានជួបសំណេះសំណាលជាមួយតំណាងនានា ដែលចូលរួមវេទិកាប្រជាជនវៀតណាម - ចិន រួមទាំងបញ្ញាវន្តមួយចំនួនដែលបានរួមចំណែកយ៉ាងសកម្មក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ៕

បកប្រែដោយ Van Hoa